កម្ពុជា​កាត់​បន្ថយ​ចំនួន​អនុសាសន៍​របស់ UN

កម្ពុជា​បាន​កាត់​បន្ថយ​ចំនួន​អនុសាសន៍​ស្តីពី​សិទិ្ធ​មនុស្ស ដែល​កម្ពុជា​នឹង​អនុវត្ត​ជា​ផ្នែក​មួយ​នៃ Universal Periodic Review របស់​អង្គការ​សហ​ប្រជាជាតិ ដោយ​បញ្ជាក់​ថា អនុសាសន៍​ទាំង​នោះ​មាន​លក្ខណៈ​ដដែលៗ។ កាល​ពី ខែ​មករា ឆ្នាំ​នេះ​កម្ពុជា ទទួល​បាន​អនុសាសន៍​ស្តីពី​សិទិ្ធ​មនុស្ស​ចំនួន ២០៥ ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​ប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស ដែល​កម្ពុជា​បាន​កាត់​បន្ថយ​មក​ចំនួន ១៦៣ កាល​ពី ខែ​មិថុនា ហើយ​ឥឡូវ​នេះ​មក​ត្រឹម ៤៨។ ខណៈ​ដែល​កម្ពុជា​ត្រូវ​បាន​រិះគន់​នៅ​ពេល​នោះ ដោយ​សារ​មិន​សម្រេច​ពី​អនុសាសន៍ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ ដូច​ជា សេរីភាព​បញ្ចេញ​មតិ និង​សិទិ្ធ​ប្រមូល​ផ្តុំ កម្ពុជា​បាន​បញ្ជាក់​ថា ឥឡូវ​នេះ ខ្លួន​ត្រូវ​បញ្ចូល​អនុសាសន៍​ទាំង​នេះ​ជា​ក្រុម ដោយ​សារ​តែ​អនុសាសន៍​ទាំង​នោះ​មាន​លក្ខណៈ​ជា​រឿង​ដដែលៗ។​ …

Charles Rollet
http://bit.ly/1ye8QdT