កម្ពុជាកាត់បន្ថយចំនួនអនុសាសន៍របស់ UN
កម្ពុជាបានកាត់បន្ថយចំនួនអនុសាសន៍ស្តីពីសិទិ្ធមនុស្ស ដែលកម្ពុជានឹងអនុវត្តជាផ្នែកមួយនៃ Universal Periodic Review របស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា អនុសាសន៍ទាំងនោះមានលក្ខណៈដដែលៗ។ កាលពី ខែមករា ឆ្នាំនេះកម្ពុជា ទទួលបានអនុសាសន៍ស្តីពីសិទិ្ធមនុស្សចំនួន ២០៥ ពីការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ដែលកម្ពុជាបានកាត់បន្ថយមកចំនួន ១៦៣ កាលពី ខែមិថុនា ហើយឥឡូវនេះមកត្រឹម ៤៨។ ខណៈដែលកម្ពុជាត្រូវបានរិះគន់នៅពេលនោះ ដោយសារមិនសម្រេចពីអនុសាសន៍ ដែលពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជា សេរីភាពបញ្ចេញមតិ និងសិទិ្ធប្រមូលផ្តុំ កម្ពុជាបានបញ្ជាក់ថា ឥឡូវនេះ ខ្លួនត្រូវបញ្ចូលអនុសាសន៍ទាំងនេះជាក្រុម ដោយសារតែអនុសាសន៍ទាំងនោះមានលក្ខណៈជារឿងដដែលៗ។ …
Charles Rollet
http://bit.ly/1ye8QdT