ក្រសួង​ទេសចរណ៍​លុប​ការ​ប្រគំតន្ត្រី Kazantip នៅ​ឆ្នេរ​កោះ​ពស់

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ពិធី​បុណ្យ​តន្ត្រី បរទេស​មួយ​ឈ្មោះ Kazantip រៀបចំ​នៅ​ទឹកដី​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ឡើយ ដោយសារ​តែ​ពិធី​នោះ មាន​ការ​រាំរែក​បែប «អាសអាភាស​»​ខ្លះ​អាក្រាត​កាយ ធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​។ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ឯកភាព​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​លោក ឈិន សុខុន អភិបាល​ខេត្ត ធ្វើការ​លុប​ចោល​នូវ​លិខិត​អនុញ្ញាត​មួយ​ដែល​បាន​ផ្តល់​ឲ្យ​នាយក​ក្រុមហ៊ុន Kazantip Asia Co. Ltd. រៀបចំ​ការ​ប្រគំតន្ត្រី​និង​ល្បែង​កម្សាន្ត​នៅ​ឆ្នេរ​កោះ​ពស់ រយៈ​១០​ថ្ងៃ នា​ពាក់កណ្តាល ខែ​នេះ។ មូលហេតុ គឺ​មកពី​តន្ត្រី​ប្រភេទ​នេះ នឹង​មិន​នាំ​នូវ​ការ​ចំណេញ​ផ្នែក​វប្បធម៌​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ។ …

ឆាយ ច័ន្ទនីដា
http://bit.ly/1D8fMwV