ក្រសួងទេសចរណ៍លុបការប្រគំតន្ត្រី Kazantip នៅឆ្នេរកោះពស់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជា មិនអនុញ្ញាតឲ្យមានពិធីបុណ្យតន្ត្រី បរទេសមួយឈ្មោះ Kazantip រៀបចំនៅទឹកដីសមុទ្រនៃប្រទេសកម្ពុជាឡើយ ដោយសារតែពិធីនោះ មានការរាំរែកបែប «អាសអាភាស»ខ្លះអាក្រាតកាយ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីខ្មែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកបានឯកភាពឲ្យអាជ្ញាធរខេត្តព្រះសីហនុលោក ឈិន សុខុន អភិបាលខេត្ត ធ្វើការលុបចោលនូវលិខិតអនុញ្ញាតមួយដែលបានផ្តល់ឲ្យនាយកក្រុមហ៊ុន Kazantip Asia Co. Ltd. រៀបចំការប្រគំតន្ត្រីនិងល្បែងកម្សាន្តនៅឆ្នេរកោះពស់ រយៈ១០ថ្ងៃ នាពាក់កណ្តាល ខែនេះ។ មូលហេតុ គឺមកពីតន្ត្រីប្រភេទនេះ នឹងមិននាំនូវការចំណេញផ្នែកវប្បធម៌អ្វីដល់កម្ពុជានោះឡើយ។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1D8fMwV