អាជ្ញាធរ​បដិសេធ​មិន​សហការ​ក្នុង​ការ​ស្វែង​រក​ជន​ជាតិ​ ​ម៉ុងតាញ៉ា

ជនជាតិ​ម៉ុងតាញ៉ា ដែល​រស់​លាក់​ខ្លួន​ក្នុង​ព្រៃ​ជាង ១ ខែ​ហើយ​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​កំពុង​ស្វះ​ស្វែង​រក​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ពួក​គាត់។ … លោក​អភិបាល​បាន​ក៏​បាន​ប្រាប់​ផង​ដែរ​ថា គឺ​ជាក់​ស្តែង​មាន​តែ​ជន​អន្តោ​ប្រវេសន៍​ជនជាតិ​វៀតណាម ខុស​ច្បាប់ ដែល​តែង​តែ​ចូល​មក​ទឹក​ដី ខេត្ត​រតនគិរី ដើម្បី​ការ​ស្ការ​ព្រៃ​ជិត​ព្រំដែន យក​ទៅ​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ ហើយ​ពួក​ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ​ក៏​ត្រូវ​អាជ្ញាធរ​មាន​សត្ថកិច្ច​ចាប់​ប្រគល់​ឲ្យ​ភាគី​វៀតណាម​វិញ​អស់​ហើយ​ដែរ។ … លោក ជា ប៊ុនធឿន បាន​មាន​ប្រសាសន៍​កាលពី​យប់​មិញ​ថា លោក​បាន​ជួប​ជាមួយ​នឹង​ក្រុម​ការងារ​នោះ ហើយ​ពួក​គាត់​បាន​ស្នើ​សុំ​នគរបាល​លោក​សហការ​គ្នា លើ​ករណី​វត្តមាន​ជនជាតិ​ចារ៉ាយ​វៀតណាម (ម៉ុងតាញ៉ា) ដែល​បាន​រត់​ឆ្លង​ដែន​ចូល​មក​នៅ​ក្នុង ខេត្ត​រតនគិរី។ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សម្រេច​យ៉ាង​ណា​នោះ​ទេ គឺ​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ឬ​អភិបាល​ខេត្ត​សិន។ …

ផាក់ ស៊ាងលី
http://bit.ly/12rneE9