រដ្ឋាភិបាលជំរុញឲ្យសិប្បកម្មផលិតទឹកត្រី និងទឹកស៊ីអុីវបន្ថែមជាតិដែកលើផលិតផលរបស់ខ្លួន
មន្ត្រីរដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា សិប្បកម្មផលិតទឹកត្រី និងទឹកស៊ីអុីវគួរតែបន្ថែមជាតិដែកលើផលិតផលរបស់ខ្លួន ដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។
អំឡុងសិក្ខាសាលាមួយស្ដីពីការបន្ថែមជាតិដែកលើទឹកត្រី និងទឹកស៊ីអុីវដ៏ពេញនិយម លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាវឲ្យម្ចាស់សិប្បកម្មជួយដោះស្រាយបញ្ហាខ្វះជាតិដែកនៅក្នុងខ្លួនប្រជាពលរដ្ឋខ្មែរជាច្រើន។ …