ចំណូល GTI ធ្លាក់​ចុះ​ដោយ​សារ​កូដកម្ម

ក្រុម​ហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ Grand Twins International (GTI) ដែល​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា (CSX) បាន​ស្តី​បន្ទោស​ថា ការ​ខាត​បង់​ប្រាក់​ចំណូល​នៅ​ត្រីមាស​ទី​បី​របស់​ខ្លួន​ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាល​ពី ខែ​ធ្នូ និង ខែ​មករា។ កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា GTI បង្ហាញ​ថា ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ ៤០ ភាគ​រយ​មក​នៅ​ត្រឹម ១០,៩ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល ៣ ខែ​គិត​មក​ត្រឹម​ថ្ងៃ ទី៣០ ខែ​កញ្ញា។ ដំណើរការ​មិន​ល្អ​នៅ​ត្រី​មាស ទី៣ បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​ចំណូល ៨ ភាគរយ​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង ឆ្នាំ​២០១៤។ …

Eddie Morton
http://bit.ly/1yatCft