អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើងកាលពីម្សិលមិញនៅក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពី «គម្រោងអភិរក្សវត្ថុជាតិពន្ធុនាសតវត្សរ៍ទី ២០» រវាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy នៅមន្ទីរឃុំឃាំង ស-២១ ដែលបច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ …
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ