យុទ្ធនាការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ចាប់​ផ្តើម

យុទ្ធនាការ​រយៈពេល ១៦ ថ្ងៃ​ទូទាំង​ពិភពលោក​ដើម្បី​បញ្ចប់​​អំពើ​ហិង្សា​លើ​ស្រ្តី​បាន​ចាប់ផ្តើម​ក្នុង​ប្រទេស​កម្ពុជា​​កាលពី​ម្សិលមិញ​ជាមួយ​នឹង​​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អង្គការ​សហប្រជា​ជាតិ និង​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​វិធានការ​ការ​ពារ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្រ្តី។ ​

យុទ្ធនាយការ​ដែល​ធ្វើ​ឡើង​ចាប់ពី​ទិវា​លុប​បំបាត់​​អំពើ​ហិង្សា​​លើ​ស្រ្តី​ថ្ងៃ​ទី ២៥ វិច្ឆិកា រហូត​ដល់​​ទិវា​សិទ្ធ​មនុស្ស​​​អន្តរជាតិ​ថ្ងៃ​ទី​ ១០ ​ធ្នូ​គឺ​ត្រូវ​បាន​ឧបត្ថម្ភ​រួម​គ្នា​ដោយ​អង្គការ​​សហប្រជាជាតិ​ផ្នែក​ស្រ្តី​​ និង​ក្រសួង​កិច្ចការ​នារី​ហើយ​នេះ​ជា​អ្វី​ដែល​អង្គការ​​សហប្រជាជាតិ​ហៅ​ថា​ជា​ជំហរ​របស់​​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី​។ …

មុំ គន្ធា
http://bit.ly/1PRmf6X