WB រក្សាការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងកម្រិត ៥,៥ ភាគរយ
ធនាគារពិភពលោក (WB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣ នេះនៅកម្រិត ៥,៥ ភាគរយ បើទោះបីមានឧបសគ្គពីខាងក្រៅ ក៏កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានសម្ទុះដែលគាំទ្រដោយការស្ទុះងើបឡើងវិញក្រោយការរីករាលដាលជំងឺកូវីដនៃវិស័យសេវាកម្ម និងវិស័យទេសចរណ៍ជាដើម។ ការព្យាកររបស់ WB គឺមានអត្រាខ្ពស់ជាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ២០ ខែកញ្ញា ដែលបន្ទាបការព្យាកររបស់ខ្លួនពី ៥,៥ ភាគរយ មកនៅត្រឹម ៥,៣ ភាគរយ ដោយសារកំណើនឧស្សាហកម្មយឺតជាងការរំពឹងទុកនៅឆមាសទី១ និងបានរក្សាការព្យាករកំណើនឆ្នាំ ២០២៤ របស់ប្រទេសកម្ពុជា នៅត្រឹម ៦,០ ភាគរយ។ …
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-03-0856-254947.html