រដ្ឋាភិបាលផ្ទេរមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅរាជធានី-ខេត្ត
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ អនុក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ និងមានហត្ថលេខារដ្ឋមន្ត្រីពាក់ព័ន្ធនឹងសេវាសុខាភិបាលរួមមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ …
នៀម ឆេង
https://bit.ly/35c7oP8