វាយ​កម្ទេច​ផ្ទះ​ខុសច្បាប់​ចោល​ក្នុង​ព្រៃ​ការពារ​ខេត្តបាត់ដំបង​

​អស់​រយៈពេល​រាប់​ឆ្នាំ​បន្ទាប់​ពី​ការ​រឹបអូស​ដីធ្លី​ដែល​បាន​ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​កន្លែង​ក្នុង​ខេត្ដបាត់ដំបង​សឹក​រេច​រិល​ កាលពី​ថ្ងៃ​ម្សិលមិញ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បោះ​ជំហាន​យ៉ាង​មុតមាំ​មួយ​ដើម្បី​បង្ក្រាប​បញ្ហា​នេះ​។​ នា​ពេល​ព្រឹក​ព្រលឹម​ ក្រុម​រដ្ឋបាល​ព្រៃឈើ​មួយ​ក្រុម​រួម​ជាមួយនឹង​ប៉ូ​លី​ស​ក្នុងស្រុក​បាន​ចូល​ក្នុង​ដី​ ១៣៣២​ហិ​កតា​នៃ​ព្រៃ​កំពង់ត្រឡាច​និង​បាន​វាយ​កម្ទេច​ចោល​អគារ​ដែល​បាន​សាងសង់​ឡើង​ដោយ​ខុសច្បាប់​ចំនួន​៤១​ខ្នង​នៅ​ក្នុង​តំបន់​ការពារ​នោះ​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​មន្ត្រី​ក្នុង​តំបន់​។​ ក្នុង​ចំណោម​ជន​ដែល​ជា​មុខសញ្ញា​ក្នុង​ការ​វាយឆ្មក់​នេះ​ មាន​មនុស្ស​មួ​​យ​ចំនួន​ដែល​អ្នក​ភូមិ​និយាយ​ថា​មាន​និទណ្ឌភាព​កើត​មាន​សម្រាប​ជន​ទាំងនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយសារ​តែ​ទំនាក់ទំនង​នយោបាយ​របស់​ពួក​គេ​។​ …​

James Reddick
http://www.khmertimeskh.com/news/17876/homes-razed-in-protected-battambang-forest/