វាយកម្ទេចផ្ទះខុសច្បាប់ចោលក្នុងព្រៃការពារខេត្តបាត់ដំបង
អស់រយៈពេលរាប់ឆ្នាំបន្ទាប់ពីការរឹបអូសដីធ្លីដែលបានធ្វើឱ្យព្រៃការពារមួយកន្លែងក្នុងខេត្ដបាត់ដំបងសឹករេចរិល កាលពីថ្ងៃម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើបានបោះជំហានយ៉ាងមុតមាំមួយដើម្បីបង្ក្រាបបញ្ហានេះ។ នាពេលព្រឹកព្រលឹម ក្រុមរដ្ឋបាលព្រៃឈើមួយក្រុមរួមជាមួយនឹងប៉ូលីសក្នុងស្រុកបានចូលក្នុងដី ១៣៣២ហិកតានៃព្រៃកំពង់ត្រឡាចនិងបានវាយកម្ទេចចោលអគារដែលបានសាងសង់ឡើងដោយខុសច្បាប់ចំនួន៤១ខ្នងនៅក្នុងតំបន់ការពារនោះ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីក្នុងតំបន់។ ក្នុងចំណោមជនដែលជាមុខសញ្ញាក្នុងការវាយឆ្មក់នេះ មានមនុស្សមួយចំនួនដែលអ្នកភូមិនិយាយថាមាននិទណ្ឌភាពកើតមានសម្រាបជនទាំងនេះអស់រយៈពេលជាច្រើនឆ្នាំដោយសារតែទំនាក់ទំនងនយោបាយរបស់ពួកគេ។ …
James Reddick
http://www.khmertimeskh.com/news/17876/homes-razed-in-protected-battambang-forest/