តើ​គម្រោង​​លំនៅឋាន​សាធារណៈ​មាន​ស្ថានភាព​យ៉ាង​ណា​ហើយ?

បទវិភាគ

ម្ចាស់​​អចលនទ្រព្យ​ក្នុង​ស្រុក​ក្រុមហ៊ុន World Bridge Land, Co. Ltd., និង​ក្រុមហ៊ុន​សាងសង់​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី Strait Construction Group Pte, Ltd,. បាន​ប្រកាស​​កាលពី​សប្តាហ៍​មុន​ពី​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​​ក្នុង​​គម្រោង​លំនៅឋាន​សាធារណៈ​ដែល​មាន​ទំហំ​ទឹកប្រាក់ ១០០ លាន​ដុល្លារ។

អ្នក​អភិវឌ្ឍ​គម្រោង​សំណង់​ជនជាតិ​សិង្ហបុរី​មកពី​ក្រុមហ៊ុន HLH Group Ltd ក៏​បាន​ប្រកាស​ពី​វត្តមាន​របស់​ខ្លួន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ដែរ​ជាមួយ​នឹង​ការ​ដាក់​ចេញ​ជា​ផ្លូវការ​នៅ​គម្រោង CamHomes កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ​ដែល​ជា​ទី​ភ្នាក់ងារ​អចលទ្រព្យ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅឋាន​សាធារណៈ​នៅ​កម្ពុជា។ ខណៈ​ដែល​​ជំនួញ​ទាំង​នេះ​បាន​ចាប់ផ្តើម។ អ្នក​តំណាង​រដ្ឋាភិបាល​បាន​ប្រកាស​ពី​គោលដៅ​នៃ​​គោល​នយោបាយ​អភិវឌ្ឍ​ក្នុង​ការ​សាងសង់​លំនៅឋាន​សាធារណៈ​សម្រាប់​​​ប្រជាជន​​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​ជីវភាព​មធ្យម​នៅ​ប្រទេស​កម្ពុជា។ មិន​មាន​ការ​ចង្អុល​បង្ហាញ​ពី​ភាព​ប្រទាក់​ក្រឡា​គ្នា​រវាង​សេចក្តី​ព្រមព្រៀង​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នឹង​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ​ទេ​។

ក្នុង​ពេល​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន WorldBridge និង​ Strait Construction គោល​នយោបាយ​ដែល​ចុះ​ក្នុង​គម្រោង​លំនៅឋាន​សាធារណៈ​ជា​​កម្មសិទ្ធ​​ផ្ទាល់​​របស់​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​ដោយ​លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បញ្ចាក់​ថា​រដ្ឋាភិបាល​​កម្ពុជា​បាន​​រៀបចំ​នូវ​គោលនយោបាយ​លំនៅឋាន​សាធារណៈ​ដែល​រួម​បញ្ចូល​គោលការណ៍​ ៧ ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅឋាន​នេះ​ដែល​គោលការណ៍​មួយ​ក្នុង​នោះ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន។ …

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PbOpcJ