ក្រសួងសុខាភិបាល​បញ្ចូល​ថ្នាំ​បង្ការ​មហារីក​មាត់ស្បូន​ដល់​កុមារ​អាយុ​ ៩ ​ឆ្នាំ​ ក្នុង​កម្មវិធី​ជាតិ​

ក្រសួង​សុខា​ភិ​បាល​កម្ពុជា បានប្រកាស​ដាក់បញ្ចូល​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដល់​កុមារី​ដែលមាន​អាយុ ​៩ ​ឆ្នាំ ទៅក្នុង​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ដើម្បី​ការពារ​ជំងឺ​​មហារីក​មាត់ស្បូន ខណៈ​កម្ពុជា​ក៏មាន​គម្រោង​ផ្តល់​ថ្នាំ​បង្ការ​នេះ​ដល់​កុមារី ដែលមាន​អាយុលើសពី​ ៩​ ឆ្នាំ តាមរយៈ​ការធ្វើ​យុទ្ធនាការ​ក្នុង​ឆ្នាំ​ ២០២៥​ ផង​​ដែរ​។ ចាប់ពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣ នេះ​តទៅ ការផ្តល់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដោយ​មិន​គិតថ្លៃ​ដល់​កុមារី​អាយុ ៩​ ឆ្នាំ នៅ​ទូទាំងប្រទេស​នេះ​ធ្វើឡើង​តាមរយៈ​ការចុះ​ផ្តល់​សេវា​ជា​ទៀងទាត់​នៅតាម​សាលារៀន និង​សហគមន៍ និង​ការផ្តល់សេវា​ជាប្រចាំ​នៅ មណ្ឌល​សុខភាព​។​ …

នាង សុគន្ធា
https://www.postkhmer.com/national/2023-10-06-1110-255054.html