ពលរដ្ឋ និង ព្រះសង្ឃហែក្បួនទិវាសិទ្ធិមនុស្សថ្វីបើមានការរារាំង
ពលរដ្ឋ ព្រះសង្ឃមកពីរាជធានី-ខេត្តចំនួន ១៦ និងអង្គការសង្គមស៊ីវិលសរុបជាង ១៥០០ អង្គនាក់បានជួបជុំគ្នាហែក្បួន និងដាក់ញត្តិទៅក្រសួងយុត្តិធម៌ក្នុងថ្ងៃទិវាសិទ្ធិមនុស្ស ១០ ធ្នូដោយបានទាមទារឲ្យរដ្ឋាភិបាលមានការគោរពសិទ្ធិមនុស្សផ្តល់យុត្តិធម៌សង្គម និងដោះលែងសកម្មជនទាំងអស់ដែលកំពុងឃុំខ្លួននៅពន្ធនាគារបើទោះជាមានការរារាំងខ្លះពីអាជ្ញាធរក៏ដោយ។
នៅម៉ោងជាង ៧ ព្រឹកតំណាងសហគមន៍សហជីព សមាគម យុវជន កសិករ សកម្មជនដីធ្លី ព្រះសង្ឃ កម្មករ ជនជាតិដើមភាគតិច និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលហៅថាក្រុមមិត្ត ១០ ធ្នូបានជួបជុំគ្នាហែក្បួនចេញពីគោលដៅ ៣ រួមមានក្បែរព្រឹទ្ធសភា រោងកុនចេនឡា និងសួនច្បារមុខវិទ្យាល័យវត្តភ្នំឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ប៉ុន្តែត្រូវបានអាជ្ញាធរជាង ២០០ នាក់ដាក់បារ៉ាស់រារាំងមិនឲ្យចូលទៅមុខក្រសួងឡើយព្រមទាំងហាមឃាត់ការហែក្បួនទៅកាន់រដ្ឋសភាដោយសំអាងថាខ្លាចប៉ះពាល់ដល់កិច្ចប្រជុំសភាអាស៊ានអេប៉ា (APA)។ …
ប៉ិច សុធារី
http://bit.ly/1I3mgm7