ពលរដ្ឋ និង ព្រះសង្ឃ​ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស​ថ្វី​បើ​មាន​ការ​រារាំង

ពលរដ្ឋ ព្រះសង្ឃ​មកពី​រាជធានី-ខេត្ត​ចំនួន​ ១៦ និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ជាង​ ១៥០០ ​អង្គ​នាក់​បាន​ជួបជុំ​គ្នា​ហែក្បួន​ និង​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​​ ១០ ​ធ្នូ​ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ផ្តល់​យុត្តិធម៌​សង្គម និង​ដោះលែង​សកម្មជន​ទាំងអស់​ដែល​កំពុង​​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បើ​ទោះ​ជា​មាន​ការ​​រារាំង​​​ខ្លះ​ពី​អាជ្ញាធរ​ក៏ដោយ។

នៅ​ម៉ោង​ជាង​ ៧ ព្រឹក​តំណាង​សហគមន៍​សហជីព សមាគម យុវជន កសិករ សកម្មជន​ដីធ្លី​ ព្រះសង្ឃ ​កម្មករ ជនជាតិ​ដើម​ភាគតិច​ និង​​អ្នក​​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅថា​ក្រុម​មិត្ត​ ១០ ធ្នូ​បាន​ជួប​ជុំ​គ្នា​​ហែ​ក្បួន​ចេញ​ពី​គោលដៅ​ ៣ រួម​មាន​ក្បែរ​ព្រឹទ្ធសភា រោងកុន​ចេនឡា និង​សួនច្បារ​មុខ​វិទ្យាល័យ​វត្តភ្នំ​ឆ្ពោះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ជាង​ ២០០ នាក់​ដាក់​បារ៉ាស់​រារាំង​មិន​ឲ្យ​ចូល​ទៅ​មុខ​ក្រសួង​ឡើយ​ព្រម​ទាំង​ហាមឃាត់​ការ​ហែក្បួន​ទៅ​កាន់​រដ្ឋសភា​ដោយ​សំអាង​ថា​ខ្លាច​ប៉ះពាល់​ដល់​​កិច្ចប្រជុំ​សភា​អាស៊ាន​អេប៉ា (APA)។ …

ប៉ិច សុធារី
http://bit.ly/1I3mgm7