លោក ហ៊ុន សែន ទទួលពានរងា្វន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អពីសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ នៅវិមានសន្តិភាពដែលប្រគល់ដោយសហស្ថាបនិកសហព័ន្ធសន្តិភាពសកល លោកស្រី Hak Ja Han Moon បន្ទាប់ពីលោកបញ្ចប់ការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អង្គការ UPF បានវាយតម្លៃខ្ពស់ចំពោះគុណវឌ្ឍិរបស់លោក ហ៊ុន សែន ក្នុងន័យអភិបាលកិច្ចល្អដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច។ ផលិតផលសរុបក្នុងស្រុក (GDP) ឈរនៅលេខរៀងទី ១ ប្រចាំតំបន់ដែលមានកំណើនខ្ពស់ជាងគេ។ ក្នុងអភិបាលកិច្ចល្អនេះដែរមានការបែងចែកផលដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៅកម្ពុជាដូចជាស្ត្រី ស្ត្រីមានផ្ទៃពោះ កុមារក៏ដូចជាចាស់ជរាជាដើម។ …
រី សុចាន់
https://bit.ly/32YrWbX