លោក ហ៊ុនសែន សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើថ្វាយ​ព្រះមហាក្សត្រ​ទាក់​ទិន​នឹងវិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ​

ការ​បដិសេធ​របស់​រដ្ឋាភិបាល​ចំពោះ​​ពាក្យ​ចចាមអារ៉ាម​ដែល​ថាមាន​ការ​ អភិវឌ្ឍ​លើ​បរិវេណ​​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​នោះ​បាន​ឈាន​ដល់​ កម្រិត​ខ្ពស់​បំផុត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ផ្ញើ​ថ្វាយព្រះ​មហាក្សត្រ​ដើម្បី​​ទូល​ព្រះ​អង្គ​ថាដី​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​។

នៅ​ក្នុង​លិខិត​ដែល​ផ្ញើថ្វាយព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​៦​ខែ​តុលា នឹង​ដែល​​ទទួល​បាន​​កាលពី​ថ្ងៃ​សុក្រ​លោក ហ៊ុន សែន បាន​ស្ដី​បន្ទោសលើ ”ការ​ញុះញង់​ពី​មនុស្ស​អគតិ​” ចំពោះ​ការ​ធ្វើ​ឲ្យ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថាវិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​ដែល​កំពុង​ព័ទ្ធ​ជុំជិត​ដោយអគារ​កាស៊ីណូរបស់​​ ណាហ្គាវើលនឹង​ត្រូវ​លក់​ឬក៏ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន Naga Corp នោះ​។ …

ហ៊ូលលី រ៉ូបិនស៊ិន និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/19943/