លោក ហ៊ុនសែន សរសេរលិខិតមួយច្បាប់ផ្ញើថ្វាយព្រះមហាក្សត្រទាក់ទិននឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ការបដិសេធរបស់រដ្ឋាភិបាលចំពោះពាក្យចចាមអារ៉ាមដែលថាមានការ អភិវឌ្ឍលើបរិវេណនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះបានឈានដល់ កម្រិតខ្ពស់បំផុតដោយលោកនាយករដ្ឋមន្ត្រីបានសរសេរលិខិតមួយច្បាប់ ផ្ញើថ្វាយព្រះមហាក្សត្រដើម្បីទូលព្រះអង្គថាដីវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យមិនមែនសម្រាប់លក់នោះទេ។
នៅក្នុងលិខិតដែលផ្ញើថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ចុះថ្ងៃទី៦ខែតុលា នឹងដែលទទួលបានកាលពីថ្ងៃសុក្រលោក ហ៊ុន សែន បានស្ដីបន្ទោសលើ ”ការញុះញង់ពីមនុស្សអគតិ” ចំពោះការធ្វើឲ្យលេចឮពាក្យចចាមអារ៉ាមថាវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យដែលកំពុងព័ទ្ធជុំជិតដោយអគារកាស៊ីណូរបស់ ណាហ្គាវើលនឹងត្រូវលក់ឬក៏ជួលទៅឲ្យក្រុមហ៊ុន Naga Corp នោះ។ …
ហ៊ូលលី រ៉ូបិនស៊ិន និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/19943/