ប្អូន​ស្រី​នាយក​រដ្ឋ​មន្ត្រី​លា​ពី​តំណែង​ព្រោះ​តែ​មិន​អាច​ជួយ​ពលរដ្ឋ​បាន

ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ស្រី ហ៊ុន ស៊ីណាត បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទំនាក់​ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច ក្រោយ​ពី​បរាជ័យ​ពុំ​អាច​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ លោក​ស្រី ហ៊ុន ស៊ីណាត បាន​ប្រកាស​លា​ឈប់​ពី​តំណែង​តាម​រយៈ​ការ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន កាល​ពី​ថ្ងៃ ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដោយ​លោក​ស្រី​បាន​សរសេរ​ថា «អរុណ​សួស្ដី​បងៗ​ប្អូនៗ មីង ពូ ទាំង​អស់​នៅ​ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជា​ទី​នឹក​រឭក!» លោក​ស្រី​មិន​អាច​បញ្ចប់​នូវ​ការ​ដោះ​ស្រាយ​ដីធ្លី​របស់​អ្នក​ទាំង​អស់​គា្ន​បាន ដោយ​រដ្ឋាភិបាល​ផ្ទេរ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​ខេត្ត​វិញ «ដូច​នេះ​សូម​អ្នក​ទាំង​អស់​គ្នា​ចាំ​យក​ដី​ពី​ខេត្ត បែង​ចែក​ទៅ!»។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1torKuk