សកម្មជន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​សង់​ទំនប់​វារី​អគ្គិសនី​តាម​ទន្លេ​មេគង្គ

«ខ្ញុំ​មិន​ត្រូវ​ការ​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​ទន្លេ​មេគង្គ​ទេ» នេះ​ជា​សារ​របស់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រមាណ ៤០០ នាក់​ដែល​កំពុង​ជិះ​កាណូត​ជាង ៥០ គ្រឿង លើ​ផ្ទៃ​ទន្លេ​មេគង្គ​ក្នុង​អន្លង់​ផ្សោត​នៅ ស្រុក​សំបូរ ខេត្ត​ក្រចេះ និង ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដើម្បី​ប្រឆាំង​ទៅ​នឹង​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី ដន​សាហុង នៅ​ក្នុង ប្រទេស​ឡាវ ដែល​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ត្រី និង​ជីវចម្រុះ នៅ​តាម​ដង​ទន្លេ​មេគង្គ។ យុទ្ធនាការ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​មាន​ការ​ចូល​រួម​ពី​សហគមន៍​អាជ្ញាធរ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល។ ពួក​គេ មាន​ពាក់​អាវ​យឺត​ពណ៌​ស និង​មាន​កាន់​បដា ដែល​មាន​ខ្លឹមសារ​ជំទាស់​ទៅ​នឹង​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី ដនសាហុង នៅ​ក្នុង ប្រទេស​ឡាវ នៅ​ផ្នែក​ខាង​លើ​នៃ​អាង​ទន្លេ​មេគង្គ។ …

ផាក់ ស៊ាងលី
http://postkhmer.com/national/1-national-news/112600-2014-03-31-03-26-18