សកម្មជនធ្វើយុទ្ធនាការប្រឆាំងការសង់ទំនប់វារីអគ្គិសនីតាមទន្លេមេគង្គ
«ខ្ញុំមិនត្រូវការទំនប់វារីអគ្គិសនីដនសាហុងនៅទន្លេមេគង្គទេ» នេះជាសាររបស់ក្រុមអ្នកធ្វើយុទ្ធនាការប្រមាណ ៤០០ នាក់ដែលកំពុងជិះកាណូតជាង ៥០ គ្រឿង លើផ្ទៃទន្លេមេគង្គក្នុងអន្លង់ផ្សោតនៅ ស្រុកសំបូរ ខេត្តក្រចេះ និង ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រឆាំងទៅនឹងគម្រោងសង់ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុង ប្រទេសឡាវ ដែលនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ត្រី និងជីវចម្រុះ នៅតាមដងទន្លេមេគង្គ។ យុទ្ធនាការដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យម្សិលមិញ គឺមានការចូលរួមពីសហគមន៍អាជ្ញាធរ និងមន្រ្តីអង្គការសង្គមស៊ីវិល។ ពួកគេ មានពាក់អាវយឺតពណ៌ស និងមានកាន់បដា ដែលមានខ្លឹមសារជំទាស់ទៅនឹងគម្រោងសង់ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុង ប្រទេសឡាវ នៅផ្នែកខាងលើនៃអាងទន្លេមេគង្គ។ …
ផាក់ ស៊ាងលី
http://postkhmer.com/national/1-national-news/112600-2014-03-31-03-26-18