តំណាងអយ្យការចោទថាការប្រមូលផ្តុំតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ជាការញុះញង់ ប៉ុន្តែមេដឹកនាំសហជីពអះអាងថា ជាកូដកម្មស្របច្បាប់
ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍និងសហចុងចោទ៨នាក់ផ្សេងទៀតបានស្នើឲ្យតុលាការទម្លាក់បទចោទជុំវិញកូដកម្មស្របច្បាប់របស់ពួកគេ អំឡុងពេលធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សវនាការកាលពីថ្ងៃពុធ ខណៈដែលតំណាងអយ្យការប្រមូលភស្តុតាងជាច្រើន ដើម្បីបង្ហាញថា ការតស៊ូមតិទាក់ទងនឹងការងារគឺជាអំពើញុះញង់។ …