លោក ហ៊ុន សែន អំពាវ​​​នាវ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ ហើយ​​​រិះ​​​គន់​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ខ្មែរ​​​មួយ​​​ក្រុម​​​នៅ​​​បុរី​​​ញូវយ៉ក​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ចប់​​​ការ​​​លាប​​​ពណ៌​​​ដាក់​​​គ្នា​​​ និង​​​អះ​​​អាង​​​ថា លោក​​​​​និយាយ​​​​​​ក្នុង​​​នាម​​​មេដឹក​​​នាំ​​​​​​រដ្ឋាភិបាល​​​ដែល​​​តំណាង​​​ពល​​​រដ្ឋកម្ពុជា​​​ទាំង​​​អស់​​​មិន​​​មែន​​​ក្នុង​​​នាម​​​អ្នក​​​នយោបាយ​​​​​​បក្ស​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក​​​ក៏​​​បាន​​​ឆ្លៀត​​​ឱកាស​​​រិះគន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​ថ្មី​​​ថា គណបក្ស​​​ប្រឆាំង​​​នេះ​​​មាន​​​គម្រោង​​​​​​ផ្តួល​​​រំលំ​​​រូបលោក​​​ក្នុង​​​ “បដិវត្ត​​​ពណ៌​​​” នៅ​​​អំឡុង​​​ពេល​​​បាតុកម្ម​​​មហាជន​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏​​​មាន​​​ជម្លោះ​​​​​​នៅ​​​ឆ្នាំ​​​២០១៣​​​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27774/