លោក ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ការលាបពណ៌ដាក់គ្នា ហើយរិះគន់បក្សសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនជនរួមជាតិខ្មែរមួយក្រុមនៅបុរីញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឲ្យបញ្ចប់ការលាបពណ៌ដាក់គ្នា និងអះអាងថា លោកនិយាយក្នុងនាមមេដឹកនាំរដ្ឋាភិបាលដែលតំណាងពលរដ្ឋកម្ពុជាទាំងអស់មិនមែនក្នុងនាមអ្នកនយោបាយបក្សទេ។
ទោះជាយ៉ាងនេះក្តី លោកក៏បានឆ្លៀតឱកាសរិះគន់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំងដោយធ្វើការចោទប្រកាន់ជាថ្មីថា គណបក្សប្រឆាំងនេះមានគម្រោងផ្តួលរំលំរូបលោកក្នុង “បដិវត្តពណ៌” នៅអំឡុងពេលបាតុកម្មមហាជន បន្ទាប់ពីការបោះឆ្នោតជាតិដ៏មានជម្លោះនៅឆ្នាំ២០១៣។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27774/