កូតានាំចេញអង្ករកម្ពុជាទៅកាន់ប្រទេស ចិន ៤០ ម៉ឺនតោន នឹងចាប់ផ្តើមពីខែសីហា
ការនាំចេញអង្កររបស់កម្ពុជាក្នុងកូតាបន្ថែមដល់ ៤០ ម៉ឺនតោន ដែលផ្តល់ដោយប្រទេស ចិន នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំនេះ ខណៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកូតាបន្ថែមនេះនឹងធ្វើឡើងនៅក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេស ចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេស ចិន។ …
ហ៊ឹន ពិសី
https://bit.ly/2XKWwUe