វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជួលដីមួយផ្នែកឲ្យទៅណាហ្គាវើល
ខ្លោងទ្វារនិងរបងផ្នែកខាងជើងនៃអគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានកម្មករវាយកម្ទេចរុះរើចោលកាលពីម្សិលមិញដើម្បីបើកផ្លូវឲ្យការដ្ឋានសំណង់ដ៏ធំនៃមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលធ្វើការដ្ឋានផ្លូវដើរក្រោមដីដែលគ្រោងបញ្ចប់នៅ ឆ្នាំ២០១៥ ខាងមុខនេះ។ ចំណែកដីមួយផ្នែកមានទទឹងប្រមាណ ៣០ ម៉ែត្រ និងបណ្តោយជាង ១០០ ម៉ែត្រនៃទីតាំងពុទ្ធសាសនបណ្ឌិត្យជាប់របងខាងជើងមន្ទីររដ្ឋសភា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានខណ្ឌជារបងថ្មី បង្រួមទីតាំងវិទ្យាស្ថាននេះឲ្យតូចជាងផ្ទៃដីរបស់ខ្លួនដែលមានទំហំ ១ ហិកតាដើម្បីជួលឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គា។ …
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/114874-2014-05-27-03-17-32