ក្រសួងមហាផ្ទៃកំពុងធ្វើការជ្រើសរើសសិស្សនិស្សិតដើម្បីបម្រើការនៅស្ថាប័ននានា
យោងតាមសេចក្ដីជូនដំណឹងមួយបង្ហោះតាមអីុនធើណិតកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើការជ្រើសរើសសិស្សនិស្សិតចំនួន៤៧៨នាក់ដើម្បីធ្វើការនៅតាមពន្ធនាគារ និងការិយាល័យទូទាំងប្រទេស។ សាររបស់ក្រសួងមហាផ្ទៃ ចុះនៅលើគេហទំព័ររបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ត្រូវការបេក្ខជនចំនួន៨០នាក់ទៅធ្វើការជាមន្ត្រីពន្ធនាគារ និង៣៩៨នាក់ទៀតធ្វើការក្នុងផ្នែករដ្ឋបាល។ ការផ្សព្វផ្សាយនេះតម្រូវឲ្យបេក្ខជនមានអាយុពី១៨ឆ្នាំ ទៅ២៥ឆ្នាំ និងសិក្សានៅសាលារៀន ឬសាកលវិទ្យាល័យ។ …