ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើការ​​​ជ្រើស​​​រើសសិស្ស​និស្សិត​​ដើម្បី​បម្រើការ​នៅ​ស្ថាប័ន​នានា​

យោង​តាម​សេចក្ដី​ជូន​​​ដំណឹង​​​មួយ​បង្ហោះ​តាម​អីុនធើណិត​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​​​ឲ្យ​​​ដឹង​​​ថា  ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើការ​​​ជ្រើស​​​រើស​​​​​សិស្ស​និស្សិត​ចំនួន​៤៧៨​នាក់​ដើម្បី​​​ធ្វើ​ការ​នៅ​តាម​ពន្ធនាគារ​ និង​ការិយាល័យ​ទូទាំង​ប្រទេស​។ សារ​របស់​ក្រសួង​មហាផ្ទៃ​ ចុះ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​​​ការ​​​បេក្ខជន​ចំនួន​៨០​នាក់​ទៅ​ធ្វើ​ការ​ជា​មន្ត្រី​ពន្ធនាគារ​ និង​៣៩៨​នាក់​ទៀត​ធ្វើ​ការ​ក្នុងផ្នែករដ្ឋបាល​។ ការ​ផ្សព្វផ្សាយ​នេះ​តម្រូវ​ឲ្យ​បេក្ខជន​មាន​អាយុ​ពី​១៨ឆ្នាំ​ ទៅ​២៥​ឆ្នាំ និង​សិក្សា​នៅ​សាលារៀន​ ឬ​សាកលវិទ្យាល័យ​។ …

ហៃ ពិសី
http://www.cambodiadailykhmer.com/news/14432/