ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតកើន ៣០%
ចំនួនអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជាបានកើនដល់ ៥,០២ លាននាក់គិតត្រឹមដំណាច់ខែធ្នូឆ្នាំមុន កើនឡើង ៣០ភាគរយពីចំនួន ៣,៨៦ លាននាក់កាលពីឆ្នាំ ២០១៣។ នេះបើយោងតាមទិន្នន័យពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC)។ កំណើនប្រចាំឆ្នាំ ៣០ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅឆ្នាំ២០១៤ មានន័យថា គ្រាន់តែក្នុងមួយឆ្នាំពេញកាលពីឆ្នាំមុន អ្នកប្រើប្រាស់ថ្មីមានចំនួនសរុប ១,១៦ លាននាក់។ តែយ៉ាងណាក៏ដោយទិន្នន័យ TRC បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តថ្មីមិនមានកំណើនច្រើននោះទេ ខណៈចំនួនអ្នកប្រើប្រាស់សេវាទូរស័ព្ទលើតុកំពុងមាននិន្នាការធ្លាក់ចុះ។ …
ហ៊ គឹមសាយ
http://bit.ly/1D4UJgT