តុលាការផ្តន្ទាទោសមនុស្សបួននាក់ដាក់ពន្ធនាគារពីបទឆបោកពាក់ព័ន្ធកិច្ចព្រមព្រៀងរុករករ៉ែ
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសមនុស្សបួនដាក់ពន្ធនាគារនាក់ពីបទជាប់ពាក់ព័ន្ធករណីឆបោកដោយបានក្លែងហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែក្នុងខេត្តមណ្ឌលគិរី។ លោក អាល់ រ៉ុមនី អាយុ៤១ឆ្នាំ ប្រធានក្រុមហ៊ុន ACICA Group ត្រូវបានចាប់ខ្លួនជាមួយលោក ជិន មិងស៊ីង អាយុ៤៦ឆ្នាំជាអ្នកជំនួញជនជាតិចិនរយៈពេលជិតមួយឆ្នាំមកហើយដោយចោទប្រកាន់ថា ពួកគេបានក្លែងហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហើយបានបោកប្រាស់ដៃគូម្នាក់យកប្រាក់អសល់៨១០.០០០ដុល្លារ ក្នុងកិច្ចព្រមព្រៀងមួយ។ ជនជាតិខ្មែរពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយត្រូវចោទប្រកាន់ពីបទឆបោក និងក្លែងឯកសារ។ ម្នាក់ក្នុងចំណោមពួកគេឈ្មោះ ពិល សុខា ដែលជាមន្ត្រីក្រសួងមហាផ្ទៃកំពុងរត់គេចខ្លួន។ …