តុលា​ការ​ផ្តន្ទា​​ទោស​​មនុស្ស​បួន​នាក់​ដាក់​ពន្ធ​នាគារ​ពីបទ​ឆបោក​ពាក់​ព័ន្ធកិច្ច​ព្រម​ព្រៀង​រុក​រក​រ៉ែ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​បួ​​​នដាក់​​​ពន្ធ​​​នាគារ​​​​​​នាក់​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធករណី​​​ឆបោក​​​ដោយ​​​បា​​​ន​​​ក្លែង​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​រុក​​​រក​​​រ៉ែ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី។ លោក អាល់ រ៉ុម​​​នី អាយុ​​​៤១​​​ឆ្នាំ ប្រធាន​​​ក្រុម​​​ហ៊ុន ACICA Group ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​លោក ជិន មិង​​​ស៊ីង អាយុ​​​៤៦​​​ឆ្នាំ​​​ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ដោយ​​​ចោទ​​​ប្រកាន់​​​ថា ពួក​​​គេ​​​បាន​​​ក្លែង​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​បាន​​​បោក​​​ប្រាស់​​​ដៃ​​​គូ​​​ម្នាក់​​​យក​ប្រាក់​អសល់​​៨១០.០០០ដុល្លារ ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ។ ជន​​​ជាតិ​​​ខ្មែរ​​​ពី​​​រ​​​នាក់​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ផង​​​ដែរ ហើយ​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆបោក​​​ និ​​​ងក្លែង​​​​ឯកសារ។ ម្នាក់​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ឈ្មោះ ពិល សុខា ដែល​​​ជា​​​មន្ត្រី​​​ក្រសួ​​​ងមហាផ្ទៃ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​។ ...

ហៃ ពិសី
http://www.cambodiadailykhmer.com/news/18132/