លោក សម រង្ស៊ី រិះគន់ការប្រើប្រព័ន្ធតុលាការចាប់ខ្លួនសកម្មជន
មេដឹកនាំគណបក្សប្រឆាំង បានព្រមានថា វិបត្តិនយោបាយនៅកម្ពុជា នឹងមិនបញ្ចប់ទេ ដរាបណាគណបក្សកាន់អំណាច មិនគោរពតាមកិច្ចព្រមព្រៀង កាលពីខែមុន រវាងគណបក្សទាំងពីរ ហើយនៅតែបន្តព្យាយាមធ្វើបាបសមាជិកគណបក្សប្រឆាំង តាមរយៈប្រព័ន្ធតុលាការ។
លោកសម រង្ស៊ី បានថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីម្សិលមិញ ក្នុងអំឡុងពេលចុះទៅជួបអ្នកភូមិឡពាងនៅតំបន់បឹងកក់ ក្នុងខណ្ឌទួលគោកថា ដរាបណាសមាជិកគណបក្សសង្គ្រោះជាតិនៅតែទទួលរងការធ្វើបាប តាមរយៈការចាប់ខ្លួន និងការជាប់ឃុំ ដោយតុលាការរបស់គណបក្សប្រជាជន វិបតិ្តនយោបាយនៅតែបន្ត ដែលនេះ ផ្ទុយទៅនឹងកិច្ចព្រមព្រៀង កាលពីថ្ងៃទី២២ ខែ កក្កដា ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិបតិ្តនយោបាយ។ …
មាស សុខជា
http://bit.ly/1nVJoC8