លោក សម រង្ស៊ី រិះគន់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ខ្លួន​សកម្មជន

មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ព្រមាន​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ នឹង​មិន​បញ្ចប់​ទេ ដរាប​ណា​គណបក្ស​កាន់​អំណាច ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង ​កាល​ពី​ខែ​មុន រវាង​គណបក្ស​ទាំង​ពីរ ហើយ​នៅ​តែ​បន្ត​ព្យាយាម​ធ្វើ​បាប​សមាជិក​គណបក្ស​ប្រឆាំង ​តាម​រយៈ​ប្រព័ន្ធ​តុលាការ​។  លោក​សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាល​ពី​ម្សិលមិញ ​ក្នុង​អំឡុង​ពេល​ចុះ​ទៅ​ជួប​អ្នកភូមិ​ឡពាងនៅ​តំបន់​បឹង​កក់ ​ក្នុង​ខណ្ឌ​ទួល​គោកថា ដរាប​ណា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទួល​រង​ការ​ធ្វើ​បាប តាម​រយៈការ​ចាប់​ខ្លួន និង​ការ​ជាប់​ឃុំ ដោ​យ​តុលា​ការ​របស់​គណ​បក្ស​ប្រជា​ជន ​វិបតិ្ត​នយោ​បាយ​នៅ​តែ​បន្ត ដែល​នេះ​ ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង ​កាល​ពី​ថ្ងៃ​ទី​២២ ខែ កក្កដា ដែល​គណ​បក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​វិបតិ្ត​នយោ​បាយ​។ …

មាស សុខជា
http://bit.ly/1nVJoC8