ជប៉ុនផ្ដល់ជំនួយ $៣ លាន ដើម្បីទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ
រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់គម្រោងទប់ស្កាត់បញ្ហាសំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជាដើម្បីលើកកម្ពស់ និងគាំទ្រដល់វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ តាមសេចក្ដីប្រកាសព័ត៌មានក្រោយពិធីចុះហត្ថលេខារវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋាន យូអិនឌីភី ប្រចាំកម្ពុជាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឱ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រសួងបរិស្ថានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP។ …
នៅ ស៊ីវុត្ថា
https://bit.ly/33n09VH