ជប៉ុនផ្ដល់ជំនួយជិត ២០ ម៉ឺនដុល្លារ សម្រាប់គម្រោងអង្គការជប៉ុននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃ ១៨ វិច្ឆិកា បានបន្ដផ្ដល់ជំនួយឥតសំណងជិត ២០ ម៉ឺនដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាលើ «គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថានតាមបែបការអនុវត្ដនៅវិទ្យាស្ថានគរុកោសល្យ» ដោយបង្កើតប្រព័ន្ធបណ្ដុះបណ្ដាលពីបរិស្ថានតាមថ្នាក់មត្តេយ្យ និងអនុវិទ្យាល័យនៅកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្ដល់ថវិកាសរុប ១៩១ ៧៤៤ ដុល្លារអាមេរិក ដល់អង្គការ Nature Center Risen ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ …
វ៉ន ដារ៉ា
https://bit.ly/2OxBBB4