ប្រទេសជប៉ុនបានប្រគល់រថយន្តក្រុងចំនួន ៨០ គ្រឿងដល់សាលារាជធានីភ្នំពេញ
អភិបាលខេត្តភ្នំពេញលោក ឃួង ស្រេង កាលពីម្សិលមិញបានទទួលរថយន្តក្រុងសាធារណៈចំនួន ៨០ គ្រឿងពីប្រទេសជប៉ុន ក្នុងពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុងនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បាននិយាយនៅក្នុងពិធីនោះថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) បានប្រគល់រថយន្តក្រុងចំនួន ៨០ គ្រឿងជាផ្នែកមួយនៃជំនួយឥតសំណងរបស់ជប៉ុនដល់សាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ជំនួយនេះគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈរបស់យើង ជាពិសេសតាមរយៈរថយន្តក្រុងក្នុងទីក្រុង ដើម្បីផ្តល់សេវាល្អដល់ប្រជាជនរបស់យើង”។ …
មុំ គន្ធា
https://www.khmertimeskh.com/50615849/japan-hands-over-80-buses-to-phnom-penh/