ប្រទះ​ឃើញ​ឈើ​ប្រណីត​ជាង ៦០ ម៉ែត្រ​គុប​គ្មាន​អាជ្ញាធរ​ចុះ​បង្ក្រាប

ឈើ​ប្រណីត​ជាង ៦០ ម៉ែត្រ​គុប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​ប្រទះ​ឃើញ​នៅ​នឹង​ប៉ុស្តិ៍​នគរបាល​ក្នុង​ស្រុក សង្គម​ថ្មី ខេត្ត ព្រះវិហារ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ពួក​ឈ្មួញ​កំពុង​ដឹក​ឈើ​ទំាង​នោះ​ចេញ​ទៅ​លក់​នៅ​ប្រទេស វៀតណាម ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ និង​មន្រ្តី​ជំនាញ​ឡើយ។ លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ក្រុម​មាន ៧ ស្ថាប័ន ប្រចាំ​នៅ​ខេត្ត ព្រះវិហារ បាន​ចុះ​យក​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង ស្រុក សង្គម​ថ្មី កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង ៦០ ម៉ែត្រ​គុប នៅ​ទីស្នាក់ការ​ប៉ុស្តិ៍ន​គរបាល ស្តៅ និង​ជិត​សាលា​អនុ​វិទ្យាល័យ ស្តៅ។ …

ផាក់ ស៊ាងលី
http://www.postkhmer.com/index.php/national/1-national-news/108205-2013-12-23-03-14-15