ខេត្តកំពតបង្កើតគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព
រដ្ឋបាលខេត្តកំពតបានសម្រេចបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីជាយន្តការមួយសម្រាប់យកមកអនុវត្តលើការគ្រប់គ្រងធនធានជលផល និងការបង្ក្រាបបទល្មើសនេសាទនានាឱ្យរឹតតែមានប្រសិទ្ធភាព។ លោក វិត វឌ្ឍនា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការបង្កើតគណៈកម្មការនេះនឹងត្រូវអនុវត្តតែចំពោះបទល្មើសជលផលមួយតែប៉ុណ្ណោះ ខណៈកន្លងមកមន្ត្រីជលផលបានអនុវត្តទៅតាមច្បាប់ជលផល។ ប៉ុន្តែចំពោះគណៈកម្មការនេះ រដ្ឋបាលខេត្តបានយកមកដាក់នៅក្រោមឆត្រនៃគណៈបញ្ជាឯកភាពខេត្ត សម្រាប់ធ្វើការគ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព។ …
នៅ ស៊ីវុត្ថា
https://bit.ly/2RsGKjH