កសិករដាំម្រេច៣០គ្រួសារបន្ថែមទៀតសុំចូលជាសមាជិកសមាគមម្រេច
កសិករដាំម្រេច៣០គ្រួសារបន្ថែមទៀតបានដាក់ពាក្យចូលសមាជិកសមាគមលើកកម្ពស់ម្រេចកំពត (KPPA) ដែលនឹងមានផ្ទៃដីបន្ថែមជាង ៥០ហិកតា។ នេះបើតាមប្រធានសមាគមម្រេចកំពត។
លោក ងួន ឡាយ ប្រធាន KPPA បានថ្លែងថា ជារៀងរាល់ឆ្នាំសមាជិកថ្មីត្រូវបានជ្រើសរើស ហើយត្រូវបានប្រកាសនៅក្នុងមហាសន្និបាត។ លោកបន្តថា៖ «យើងនឹងចេញផ្សាយពីអ្វីដែលយើងបានធ្វើផងដែរ និងផែនការអនាគត»។ លោកបន្ថែមថា៖ «ចម្ការម្រេច ៥០ហិកតានឹងត្រូវបានបន្ថែមដល់សមាគមនេះ បន្ទាប់ពីយើងបានត្រួតពិនិត្យថាតើចម្ការនោះនឹងឆ្លើយតាមលក្ខណៈវិនិច្ឆ័យរបស់យើង ឬអត់»។ …
ចេង សុខហ័ង
http://bit.ly/1HLF7MG