ម្រេចកំពត ទទួលការគាំទ្រខ្លាំងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ
ម្រេចកំពតកំពុងទទួលបានការគាំទ្រខ្លាំងទាំងតម្លៃនិងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីសហគមន៍អឺរ៉ុបទទួលស្គាល់ថាជាផលិតផលសម្គាល់ភូមិសាស្ត្រតែមួយគត់កាលពីខែកុម្ភៈឆ្នាំ២០១៦និងក្លាយជាផលិតផលកម្ពុជាដំបូងគេត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយឡែកផលិតផលម្រេចដែលមិនមែនជាផលិតផលសម្គាល់ភូមិសាស្ត្រកំពុងប្រឈមមុខនឹងតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារ។ លោក ប៉ោ គង់ អគ្គនាយកក្រុមហ៊ុនអូរឆែល ដែលជាក្រុមហ៊ុនដាំម្រេចសរីរាង្គនៅខេត្តមណ្ឌលគិរី ថ្លែងប្រាប់ខ្មែរថាមស៍ថាតម្លៃម្រេចសរីរាង្គប្រែប្រួលខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកថាតម្លៃសម្រាប់ម្រេចខ្មៅគឺ១២ដុល្លារកាលពីឆ្នាំ២០១៤ និង២០១៥ ប៉ុន្តែធ្លាក់ចុះត្រឹម ៧ដុល្លារ ក្នុងឆ្នាំ២០១៥ និង២០១៦។ លោកបន្ថែមថា តម្លៃម្រេចនេះនឹងបន្តធ្លាក់ចុះនៅក្នុងរដូវប្រមូលផលខាងមុខដែលនឹងចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ នេះទៀត។ …
សុខ ចាន់
http://bit.ly/2dxtRvo