អ្នកនៅកោះអន្លង់ចិននាំគ្នាតវ៉ាឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់
អាជ្ញាធរខេត្តកណ្តាលនឹងប្រជុំស្វែងរកដំណោះស្រាយរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋនៅថ្ងៃនេះ ក្រោយពីអ្នកភូមិរស់នៅកោះអន្លង់ចិន ឃុំអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាលជិះទូកដុតកង់ឡានតវ៉ាតាមដងទន្លេដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់ ក្រោយពីក្រសួងរ៉ែ និងថាមពលទើបតែផ្តល់អាជ្ញាប័ណ្ណ។ អ្នកភូមិអន្លង់ចិនជាង ៥០ នាក់កាលពីរសៀលថ្ងៃទី ២៥ មករា បាននាំគ្នាដុតកង់ឡានដុតផាវ និងជិះទូកចំនួន ៧ តវ៉ាតាមដងទន្លេ សុំអន្តរាគមន៍ពីអាជ្ញាធរឲ្យបញ្ឈប់ក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ សុខ ទៀង អ៊ីមផត អិចផត ដែលទើបតែទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល និងបានបញ្ជូនសាឡង់មកបូមខ្សាច់ក្នុងតំបន់កោះអន្លង់ចិននេះ។ … លោកបន្តថា៖ «ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពល តែឥឡូវអ្នកភូមិមិនពេញចិត្ត ខ្លាចមានហានិភ័យ អ៊ីចឹងមានតែប្រជុំគ្នានៅសាលាខេត្តដឹកនាំដោយអភិបាលរងខេត្ត និងភាគីក្រុមហ៊ុនហើយនិងតំណាងពលរដ្ឋ»។ …
សែន ដាវីត
http://bit.ly/1uwCDLC