អ្នក​នៅ​កោះ​អន្លង់​ចិន​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​បូម​ខ្សាច់​

អាជ្ញាធរ​ខេត្ត​កណ្តាល​នឹង​ប្រជុំ​ស្វែង​រក​ដំណោះ​ស្រាយ​រវាង​ក្រុម​ហ៊ុន​និង​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ​ ក្រោយ​ពី​អ្នក​ភូមិ​រស់​នៅ​កោះ​អន្លង់​ចិន​ ឃុំ​អន្លង់​ចិន​ ស្រុក​ស្អាង ​ខេត្ត​កណ្តាល​​ជិះ​ទូក​​ដុត​កង់​ឡាន​តវ៉ា​តាម​ដងទន្លេ​​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បូម​ខ្សាច់​ ក្រោយ​ពី​ក្រសួង​រ៉ែ​ និង​ថាម​ពល​ទើប​តែ​ផ្តល់​អាជ្ញាប័ណ្ណ។ អ្នក​ភូមិ​អន្លង់​ចិន​ជាង​ ៥០ នាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​ ២៥ ​មករា បាន​នាំ​គ្នា​ដុត​កង់​ឡាន​ដុត​ផាវ និង​ជិះ​ទូក​ចំនួន​ ៧ ​តវ៉ា​តាម​ដង​ទន្លេ​ សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​​ឲ្យ​បញ្ឈប់​ក្រុម​ហ៊ុន​អាជីវកម្ម​បូម​ខ្សាច់​ សុខ ​ទៀង​ អ៊ីមផត អិច​ផត ដែល​ទើប​តែ​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​រ៉ែ​ និង​ថាមពល ​និង​បាន​បញ្ជូន​សាឡង់​មក​បូម​ខ្សាច់​ក្នុង​តំបន់​កោះ​អន្លង់​ចិន​នេះ។ … លោក​បន្តថា៖ «ក្រុម​ហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​រ៉ែ​និង​ថាមពល តែ​ឥឡូវ​អ្នក​ភូមិ​មិន​ពេញ​ចិត្ត ខ្លាច​មាន​ហានិភ័យ អ៊ីចឹង​មានតែ​​ប្រជុំ​គ្នា​នៅ​សាលា​ខេត្ត​ដឹក​នាំ​ដោយ​​អភិបាល​រង​ខេត្ត និង​ភាគី​ក្រុម​ហ៊ុន​ហើយ​​និង​តំណាង​ពលរដ្ឋ»។ …

សែន ដាវីត
http://bit.ly/1uwCDLC