អ្នកភូមិខេត្តកណ្តាលបដិសេធមិនព្រមបោះបង់ដី ហើយតវ៉ានឹងការសាកសួររបស់តុលាការ
ប្រជាពលរដ្ឋជាង៦០នាក់ក្នុងខេត្តកណ្ដាលបានតវ៉ានឹងការដែលតុលាការសាកសួរអ្នកភូមិប្រាំពីរនាក់ ដែលបានបដិសេធមិនព្រមផ្ដិតមេដៃលើឯកសារប្រគល់ដីរបស់ពួកគាត់ទៅឲ្យឈ្មួញម្នាក់ ដែលអះអាងថា ជាដីរបស់ខ្លួន។ អ្នកស្រី លឹម គា ដែលជាអ្នករកស៊ីដីបាននិយាយថា អ្នកស្រីបានទិញដីប្រហែល១៥៥ហិកតានៅក្នុងឃុំជ្វាំង និងឃុំជ្រៃលាស់ ក្នុងស្រុកពញាឮ កាលពីឆ្នាំ១៩៩៧ ហើយបន្ទាប់មកបានលក់ដីនេះទៅឲ្យក្រុមហ៊ុន SKD ជាក្រុមហ៊ុនផលិតស្រា។ ប៉ុន្តែក្រុមហ៊ុន SKD បានបាត់បង់ដីនេះនៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យប្រគល់ដីនេះទៅឲ្យអ្នកភូមិវិញកាលពីឆ្នាំ២០០៨។ អ្នកស្រី គា បាននិយាយថា អ្នកស្រីបានផ្តល់សំណងដល់ក្រុមហ៊ុន SKD ចំពោះការបាត់បង់ដីនេះ ហើយគិតថា ឥឡូវនេះអ្នកស្រីជាម្ចាស់ដី។ …