លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីថា គ្មានហ្វ្រេកង់ស្ថានីយទូរទស្សន៍សម្រាប់លោក ម៉ម សូណង់ដូ ទេ
កាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលាតត្រដាងផែនការបំបែកស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាបីស្ថានីយដាច់ដោយឡែកពីគ្នា ប៉ុន្តែបានគូសបញ្ជាក់ជាថ្មីថា គ្មានហ្វ្រេកង់ទំនេរសម្រាប់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលជាស្ថានីយវិទ្យុឯករាជ្យទេ។ លោក ម៉ម សូណង់ដូ បានស្នើសុំអាជ្ញាប័ណ្ណបង្កើតស្ថានីយទូរទស្សន៍ម្ដងហើយម្ដងទៀតជាច្រើនលើកច្រើនសាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែលើកណាក៏ត្រូវគេច្រានចោលដែរ ដោយលើកហេតុផលថា ខ្វះហ្វ្រេកង់។ លោកបានដាក់សំណើចុងក្រោយកាលពីថ្ងៃទី១០ ខែកុម្ភៈ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់អះអាងនៅខាងក្រៅសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងព័ត៌មានកាលពីម្សិលមិញថា “ពេលនេះយើងគ្មានស្ថានីយទូរទស្សន៍ផ្ដល់ឲ្យទេ ពីព្រោះគ្មានហ្វ្រេកង់”។ លោកថ្លែងបន្ថែមទៀតថា “រឿងសំខាន់នៅពេលនេះគឺថា យើងប្រើប្រព័ន្ធ [ផ្សព្វផ្សាយ] ឌីជីថល។ ទូរទស្សន៍ជាតិនឹងត្រូវបំបែកជាបីប៉ុស្ដិ៍ ពីព្រោះវាមានកម្មវិធីច្រើនពេក។ នឹងមានប៉ុស្ដិ៍សម្រាប់កម្មវិធីនយោបាយ កម្មវិធីកម្សាន្ត និងអប់រំ ឬព័ត៌មានទូទៅ”។ …