លោក ស ខេង សង្ស័យសមាជបក្សប្រឆាំងធ្វើឡើងខុសលក្ខន្តិកៈ
ក្រសួងមហាផ្ទៃកំពុងពិចារណា ថាតើក្រសួងគួរផ្តល់សុពលភាពនិងភាពស្របច្បាប់ដល់គណបក្សប្រឆាំងដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជន ឬអត់បន្ទាប់ពីគណបក្សនេះបានធ្វើសមាជជ្រើសរើសមេដឹកនាំបក្សថ្មីកាលពីដើមខែនេះដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្ស័យថា អាចជាសមាជខុសច្បាប់។
ការថ្លែងរបស់លោក ស ខេង នេះ បានធ្វើឡើងស្របពេលដែលគណបក្សប្រជាជនរបស់លោកកំពុងតែធ្វើការប្រឆាំងជំទាស់ទៅនឹងពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិដែលសរសេរថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានធ្វើសមាជជ្រើសរើសប្រធាន និងអនុប្រធានថ្មីកាលពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីលោក សម រង្ស៊ី បានដាក់ពាក្យសុំលាលែងពីគណបក្ស។ …
មាស សុខជា
http://bit.ly/2n8oWJp