អ្នក​តវ៉ា​ខ្មែរ​ក្រោម​ដុត​ទង់ជាតិ​វៀតណាម​

ព្រះសង្ឃ​ខ្មែរ​ក្រោម និង​អ្នក​តវ៉ា​ជាតិ​និយម​បាន​ដុត​ទង់ជាតិ​វៀតណាម​​នៅ​ខាង​មុខ​ស្ថាន​ទូត​វៀតណាម​កាលពី​ម្សិលមិញ ខណៈ​ស្ថានទូត​នេះ​នៅ​តែ​បន្ត​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​សូម​អភ័យទោស​លើ​ការ​លើក​ឡើង​របស់​មន្ត្រី​ទូត​វៀតណាម​ម្នាក់​កាល​ពី​ខែកក្កដា។ អ្នក​តវ៉ា​ប្រហែល​៦០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​​ស្ថានទូត​វៀតណាម​​ម្ដង​ទៀត ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដក​ចេញ​វិញ​នូវ​ការ​លើក​ឡើង​របស់​លោក ត្រាន វ៉ាន​ថុង អ្នក​នាំពាក្យ​ស្ថានទូត​​វៀតណាម ដែល​ថា ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​​​ក្នុង​ពេល​សព្វ​ថ្ងៃ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​តាំង​ពី​យូរ​ណាស់​មក​ហើយ មុន​ពេល​ប្រទេស​បារាំង​បាន​កាត់​ខេត្ត​ទាំង​នេះ​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩។ …

ម៉ិច ដារ៉ា និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18465/