អ្នកតវ៉ាខ្មែរក្រោមដុតទង់ជាតិវៀតណាម
ព្រះសង្ឃខ្មែរក្រោម និងអ្នកតវ៉ាជាតិនិយមបានដុតទង់ជាតិវៀតណាមនៅខាងមុខស្ថានទូតវៀតណាមកាលពីម្សិលមិញ ខណៈស្ថានទូតនេះនៅតែបន្តធ្វើព្រងើយកន្តើយចំពោះការអំពាវនាវឲ្យមានការសូមអភ័យទោសលើការលើកឡើងរបស់មន្ត្រីទូតវៀតណាមម្នាក់កាលពីខែកក្កដា។ អ្នកតវ៉ាប្រហែល៦០០នាក់បានប្រមូលផ្ដុំគ្នានៅស្ថានទូតវៀតណាមម្ដងទៀត ដើម្បីទាមទារឲ្យមានការដកចេញវិញនូវការលើកឡើងរបស់លោក ត្រាន វ៉ានថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ដែលថា ខេត្តមួយចំនួននៅកម្ពុជាក្រោម ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមក្នុងពេលសព្វថ្ងៃ គឺស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមតាំងពីយូរណាស់មកហើយ មុនពេលប្រទេសបារាំងបានកាត់ខេត្តទាំងនេះជាផ្លូវការឲ្យទៅប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៤៩។ …
ម៉ិច ដារ៉ា និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18465/