ខ្មែរ​ក្រោម​សាក​ល្បង​ការ​អត់ឱន​របស់​សាលា​រាជធានី​ចំពោះ​ការ​ប្រមូល​ផ្ដុំជា​សាធារណៈ​ និង​ការ​ធ្វើ​បាតុកម្ម​

ព្រះសង្ឃ​ខ្មែរ​ក្រោម​ និង​អ្នក​តវ៉ា​ដែល​ជា​អ្នក​ជាតិ​និយម​ជាង​១.០០០អង្គ-​នាក់​ បាន​សាក​ល្បង​ការ​អត់​ឱន​របស់​សាលា​រាជ​ធានី​ចំពោះ​ការ​​ប្រមូល​ផ្ដុំ​ជា​សាធារណៈ​ និង​ការ​ធ្វើ​បាតុកម្ម​កាលពី​ម្សិលមិញ ដោយ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យជាលើក​ដំបូង​ ចាប់​តាំង​ពី​កន្លែង​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ​កាលពី​សប្ដាហ៍​មុន ហើយ​បាន​បន្ត​ហែក្បួន​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​សុំអភ័យ​ទោស​​ពី​ស្ថាន​ទូត​វៀតណាម។ អ្នក​តវ៉ា​ដែល​កំពុង​ទាម​ទារ​ឲ្យមាន​ការ​ដក​ចេញ​វិញ​នូវ​ការ​លើក​ឡើង​របស់​មន្ត្រី​ទូត​វៀតណាម​ម្នាក់​កាលពី​ខែ​មិថុនា ដែល​ថា វៀតណាម​ខាង​ត្បូង​ ឬកម្ពុជា​ក្រោម​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​មុន​ត្រូវ​បាន​ប្រគល់​ជា​ផ្លូវ​ការ​ដោយ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៤៩​នោះ ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ប្រាប់​ថា មនុស្ស​​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​ហែក្បួន​តាម​ផ្លូវ​​ក្នុង​រាជ​ធានី​បាន​។ …

ម៉ិច ដារ៉ា និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18419/